Revelation of John 13

1នោះខ្ញុំឃើញសត្វ​សាហាវ​មួយចេញពីសមុទ្រមក​វា​មានស្នែងដប់និងក្បាលប្រាំពីរ​នៅ​លើស្នែង​របស់​វា​មាន​មកុដដប់ហើយ​នៅ​លើក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថព្រះជាម្ចាស់ 2សត្វសាហាវដែលខ្ញុំឃើញ​នោះ​ដូចជាខ្លារខិនជើង​របស់​វាដូចជា​ជើង​របស់​ខ្លាឃ្មុំហើយមាត់​របស់​វាដូចជាមាត់​របស់​សត្វតោ។ ​នាគ​ក៏​ប្រគល់អំណាចនិងបល្ល័ង្ក​របស់​វាព្រមទាំងសិទ្ធិអំណាចយ៉ាងធំ​ដល់​សត្វនោះ 3ហើយក្បាលមួយ​របស់​សត្វនោះហាក់ដូចជាត្រូវរបួសជិតស្លាប់ប៉ុន្ដែរបួសជិតស្លាប់​របស់​វា​នោះ​ក៏​បាន​ជា​សះ​ឡើង​វិញដូច្នេះផែនដីទាំងមូល​ក៏​ស្ញប់ស្ញែង​ហើយ​ដើរ​តាមវា 4ពួកគេថ្វាយបង្គំនាគព្រោះ​វា​បាន​ប្រគល់សិទ្ធិអំណាច​របស់​វា​ដល់​សត្វសាហាវនោះហើយ​ពួកគេ​ក៏​ថ្វាយបង្គំសត្វសាហាវនោះ​ដែរ​ទាំង​និយាយថា៖ ​«តើ​មាន​នរណាដូចសត្វនេះ​តើ​មាន​នរណាអាចច្បាំងនឹងសត្វនេះបាន»? 5សត្វសាហាវនោះ​បាន​ទទួលមាត់និយាយ​ពាក្យ​អួតអាងនិង​ពាក្យ​ប្រមាថព្រះជាម្ចាស់ហើយ​វា​ក៏​បាន​ទទួលសិទ្ធិអំណាចធ្វើសកម្មភាពសែសិបពីរខែ 6វាបាន​ហាមាត់​របស់​វាប្រមាថព្រះជាម្ចាស់ប្រមាថ​ព្រះ​នាមរបស់ព្រះអង្គនិងលំនៅរបស់ព្រះអង្គ​ព្រមទាំង​ពួក​អ្នក​ដែលរស់នៅក្នុងស្ថានសួគ៌ 7វាបាន​ទទួលអំណាច​នឹង​ធ្វើសង្រ្គាមជាមួយពួកបរិសុទ្ធហើយយក​ឈ្នះ​លើពួកគេរួចវា​ក៏​បាន​ទទួលសិទ្ធិអំណាចលើគ្រប់កុលសម្ព័ន្ធ​គ្រប់​ជនជាតិ​គ្រប់​ភាសានិង​គ្រប់​ប្រទេស 8រីឯអស់​អ្នក​ដែលរស់នៅលើផែនដី​នឹង​ថ្វាយបង្គំវា​គឺ​ជា​អស់​អ្នកដែល​តាំង​ពីដើមកំណើតពិភពលោកមកគ្មានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវ​បាន​គេ​សម្លាប់ 9អ្នកណាមានត្រចៀក​ចូរ​ស្ដាប់ចុះ 10អ្នកណាត្រូវ​ជាប់​ជា​ឈ្លើយ​អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយអ្នកណា​ត្រូវ​ស្លាប់ដោយដាវ​អ្នក​នោះ​នឹង​ស្លាប់ដោយដាវ។ ​នេះហើយ​គឺ​ជាសេចក្ដីអត់ធ្មត់និងជំនឿរបស់​ពួក​បរិសុទ្ធ 11ខ្ញុំបាន​ឃើញសត្វសាហាវ​មួយ​ទៀតចេញពីដីមក​វា​មានស្នែងពីរដូចជាកូនចៀមហើយវានិយាយដូចជានាគ 12វាប្រើសិទ្ធិអំណាចទាំងអស់របស់សត្វសាហាវទីមួយនៅ​ពី​មុខសត្វសាហាវទីមួយហើយ​វា​ធ្វើឲ្យផែនដីនិង​ពួក​អ្នក​ដែលរស់នៅលើផែនដីថ្វាយបង្គំសត្វសាហាវទីមួយដែលរបួស​ជិត​ស្លាប់​របស់​វា​បាន​ជា​សះ​ឡើង​វិញ​នោះ។ 13វាធ្វើទីសំគាល់ធំៗសូម្បីតែធ្វើ​ឲ្យ​មានភ្លើងធ្លាក់​ចុះ​ពី​លើ​មេឃមកផែនដីនៅមុខមនុស្សផង 14ហើយវា​បោកបញ្ឆោត​ពួក​អ្នក​ដែលរស់នៅលើផែនដីដោយសារទីសំគាល់ដែលវា​បាន​ទទួលអំណាច​នឹង​ធ្វើនៅ​ពី​មុខសត្វសាហាវនោះ​ទាំង​ប្រាប់​ពួក​អ្នក​ដែលរស់នៅលើផែនដី​ឲ្យ​ធ្វើរូបចម្លាក់មួយ​សម្រាប់​សត្វសាហាវដែលមានរបួសដោយសារដាវហើយនៅ​មាន​ជីវិត​នោះ។ 15វាក៏បាន​ទទួល​អំណាច​នឹង​ផ្ដល់វិញ្ញាណឲ្យរូបចម្លាក់​របស់​សត្វសាហាវនោះដើម្បីឲ្យរូបចម្លាក់​របស់​សត្វសាហាវនោះនិយាយបាន​និង​ធ្វើឲ្យ​មនុស្ស​ទាំងឡាយ​ដែលមិនថ្វាយបង្គំរូបចម្លាក់របស់សត្វសាហាវនោះស្លាប់​ផង។ 16វាធ្វើឲ្យ​មនុស្ស​ទាំងអស់​ទាំង​តូចទាំងធំ​ទាំង​អ្នក​ក្រទាំង​អ្នក​មាន​ទាំង​អ្នកមានសេរីភាពទាំងបាវបម្រើ​ឲ្យ​ទទួលសញ្ញាសំគាល់មួយ​នៅ​លើដៃស្ដាំ​នៅ​លើថ្ងាស​របស់​ពួកគេ 17ដើម្បីកុំ​ឲ្យ​អ្នកណាអាចទិញលក់អ្វីបានឡើយប្រសិនបើ​គេ​គ្មាន​សញ្ញាសំគាល់​នោះ​ទេ​គឺ​ជា​ឈ្មោះ​របស់​សត្វសាហាវនោះលេខឈ្មោះ​របស់​វា 18នេះហើយ​គឺ​ជាប្រាជ្ញា​ហើយ​អ្នកណាដែលមានការ​យល់​ដឹង​ចូរ​គិតលេខ​របស់​សត្វសាហាវនោះចុះដ្បិតលេខ​នោះ​គឺ​ជា​លេខ​របស់​មនុស្សលេខ​របស់​វា​គឺ​ប្រាំមួយរយហុកសិបប្រាំមួយ
Copyright information for KhmKCB